ក្រុមហ៊ុន

អំពីផ្ទះលេខ៣២

ផ្ទះលេខ៣២ ត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការនៅខែធ្នូ ឆ្នាំ២០០៦។ ផ្ទះលេខ៣២ គឺជាឈ្មោះដែលបានមកពីកន្លែងមួយនៅក្នុង​ទីក្រុងភ្នំពេញ ដែលជាកន្លែងញ៉ាំកាហ្វេ និងជជែកកំសាន្ត។ ការជជែកគ្នានេះនាំឲ្យមានគំនិតបង្កើតជាក្រុមហ៊ុនរចនាវិបថ្មី​នេះឡើង។

មិត្តភក្តិមួយក្រុមតូចដែលធ្វើការឯករាជ្យបាននឹកឃើញថា តាមការប្រមូលផ្តុំជំនាញរួមមានការរចនារូបភាព គំនូរ បង្ហាញ​ការគ្រប់គ្រង​គំរោង ការបង្កើតកម្មវិធី និងការបង្កើតប្រពន្ធ័គាំទ្រពីក្រោយ (អ្នកជំនាញខាងប្រពន្ធ័ ផ្សព្វផ្សាយពត៌មានដ៏ឆ្លាតជាងគេ​បំផុតមួយចំនួននៅក្នុង ប្រទេសអាចត្រូវបានគេដណ្តើមយកមកបំរើការឲ្យសេវា ដ៏ចាំបាច់នេះនៅក្នុងប្រទេសកម្ពុជា) អ្នកអាជីពខាង រចនាវិប។

ក្រោមការណែនាំរបស់ស្ថាបនិកទាំងនេះ អ្នករចនា អ្នកបង្កើតកម្មវិធី និងវិចិត្រករជាក្រុមដែលបានបង្កើតផ្ទះលេខ៣២នេះ កំពុងតែ​បន្តរីកចំរើនទៅមុខ។

តើយើងជានរណា

ផ្ទះលេខ ៣២ គឺជាក្រុមតូចមួយ មានអ្នកជំនាញខាងផ្សព្វផ្សាយពត៌មានដែលធ្វើការយ៉ាងមុះមុតដើម្បីវិស័យបច្ចេកវិទ្យា និង ជាអ្នកស្រឡាញ់វប្បធម៌អាស៊ីអាគ្នេយ៍។

ដឹកនាំដោយ លោក ចន វីក ដែលជាអ្នកបានរស់នៅក្នុងប្រទេសនេះរយៈពេលយូរ, ក្រុមស្នូលរបស់ផ្ទះលេខ ៣២ រួមមាន អ្នករចនាក្រាហ្វិច វិចិត្រករ និង អ្នកបង្កើតកម្មវិធី ក្នុងស្រុក និងមកពីបរទេស។ បគ្គលិកក្នុងស្រុក និង អន្តរជាតិ មានជំនាញ និង បទពិសោធន៍គ្រប់គ្រាន់នៅក្នុងអាជីពរបស់ពួកគេ ហើយ ចំណេះដឹង និង ឆន្ទៈរបស់ពួកគេបានបង្ហាញតាមរយៈវិបសាយដែល​បានរចនាឡើងនៅក្នុងផ្ទះលេខ ៣២

តើយើងធ្វើអ្វី

ងាយបំផុត គឺយើងកសាងវិបសាយ

ដំណើរការក្នុងការរចនាវិបរបស់ពួកយើង ចាប់ផ្តើមឡើងដោយការយល់ពីតម្រូវការដ៏ជាក់ លាក់របស់អតិថិជនយើង។ យើងធ្វើការសិក្សាលើអង្គការរបស់អ្នក តើវាដំណើរការដោយរបៀបណា អ្វីជាគុណតម្លៃ និង បេសកកម្មស្នូលរបស់វា។ យើងធ្វើការសិក្សាថាតើវិបសាយរបស់អ្នកស្របទៅនឹងរបៀបដែលអ្នកធ្វើពាណិជ្ជកម្ម ឬអត់។ យើងរកឲ្យឃើញនូវក្រុមប្រិយមិត្ត​គោលដៅរបស់អ្នក។ យើងសួរសំនួរជាច្រើន។

ដោយការធ្វើការវិភាគគំរោងដ៏ល្អិតល្អិតនេះហើយ ដែលធ្វើឲ្យធានាបានថាគោលបំណងរបស់គំរោង គឺផ្អែកទៅលើតម្រូវការពិតៗ​របស់អ្នកប្រើប្រាស់ (អតិថិជន)។

នៅពេលដែលគោលបំណងរបស់គំរោងត្រូវបានកំណត់រួចនោះផ្ទះលេខ៣២ នឹងអាចបង្កើតយុត្តិសាស្រ្តដើម្បីឲ្យឆ្លើយតបទៅនឹង​គោលបំណងរបស់គំរោង។ នេះរួមមានការជ្រើសរើសយកបច្ចេកវិទ្យាដ៏សមស្រប និង ការចាត់ចែងដាក់ធនធានដែលចាំបាច់​ដើម្បីកសាងវិបសាយរបស់អ្នក។

នៅក្នុងដំណាក់កាលនេះ អ្នករចនា និង អ្នកបង្កើតកម្មវិធី នឹងទៅចុះធ្វើការ ប្រែសំរួលគោលបំណង និងយុត្តិសាស្រ្តរបស់គំរោង​ឲ្យទៅជាវិបសាយដ៏លេចធ្លោឡើង។